Saturday, December 4, 2010

សិល្បះនៃការថែប

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘សេ្នហា Love

តើស្ដ្រីចូលចិត្ដបុរសប្រភេទណា? What Kind Of Men Do Women Like?

supermanបុរស​គ្រប់​រូប​តែង​តែ​គិត​ស្រមៃ​ថា​ ​ខ្លួន​អាច​ក្លាយ​ជា​កំពូល​បុរស​ដែល​ស្ដ្រី​ចង់​បាន​ ​បើ​ទោះបីជា​គេ​ដឹង​ថា​វា​គ្រាន់​តែ​ជា​ក្ដី​ ​ស្រមៃ​ក៏​ដោ​យ​។​ ​ប៉ុន្ដែ​ពេល​ខ្លះ​ការ​ស្រមើ​ស្រមៃ​នេះ​ក៏​អាច​ក្លាយ​ជា​ការ​ពិត​បាន​ដែរ​ ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​តើ​ស្ដ្រី​ចូល​ ​ចិ​ត្ដ​បុរស​ដែល​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​បែប​ណា​នោះ​។​ ​ពីព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​រក​ចំ​លើ​យ​នេះ​ឃើញ​ ​អ្នក​នឹង​ ​ក្លាយ​ជា​កំពូល​បុរស​ ​ហើយ​ប្រាកដ​ជា​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ស្ដ្រី​។ អូ​ខេ​… សូម​អាន​កថា​ខ​ណ្ឌ័​ខាង​ក្រោម​ ​នេះ​អំពី​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​សំ​ខា​ន់ៗ​មួយ​ចំនួន​ដែល​ស្ដ្រី​ភាគ​ច្រើន​ចង់​បា​ន​។​ ​មាន​ន័យ​ថា​បុរស​ដែល​គេ​ចង់​បាន​ជា​ដៃ​គូរ​ ​ឬ​មិ​ត្ដ​ ​១០០ ឆ្នាំ​នោះ​គួរ​តែ​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​ដូច​ខាង​ក្រោម​ ​៖
ភាព​ជា​អ្នក​ដឹកនាំ​ ​៖ ស្ដ្រី​ចូល​ចិ​ត្ដ​បុរស​ណា​ដែល​មាន​សមត្ថ​ភាព​ជា​អ្នក​ដឹកនាំ​។​ ​មាន​ស្ដ្រី​តិច​តួច​ណាស់​ដែល​ចង់​បាន​បុរស​ ​ដែល​ចាំ​តែ​ធ្វើ​តាម​ការ​បញ្ជា​របស់​គេ​។​ ​បើ​និយាយ​អោ​យ​ស្រួល​ស្ដាប់​ទៅ​គឺ​គេ​ចង់​បាន​បុរស​ដែល​មាន​ភាព​ជា​ម៉ឺង​ម៉ាត់​ ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​ច្បាស់លាស់​ ​និង​ជា​មេ​គ្រួសារ​ដ៏​រឹង​មាំ​។​ ​ដូច្នេះ​ប្រសិនបើ​ពី​មុន​អ្នក​ធ្លាប់​គិត​ថា​ ​ដើម្បី​អោ​យ​ស្ដ្រី​ ស្រលាញ់​ ​ខ្លួន​គួរ​តែ​ធ្វើ​តាម​នាង​ ​និង​សុំ​អោ​យ​នាង​ជា​អ្នក​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​គ្រប់​បែប​យ៉ាង​នោះ​ ​គឺ​អ្នក​កំពុង​តែ​គិត​ខុស​ ​ហើ​យ​។​ ​អ្នក​ត្រូវ​តែ​គិត​គូរ​ឡើង​វិ​ញ​។​ ​អ្នក​ត្រូវ​ចង់​ចាំ​ថា​ភាគ​ច្រើន​នៃ​ស្ដ្រី​គឺ​ចង់​អោ​យ​បុរស​ដែល​ខ្លួន​ស្រលាញ់​ដឹកនាំ​ ​មិន​ ​មែន​គេ​ដឹកនាំ​បុរស​ដែល​គេ​ស្រលាញ់​ទេ​។​ ​ដូច្នេះ​អ្នក​ត្រូវ​បង្ហាញ​អោ​យ​នាង​ដឹង​ថា​ ​អ្នក​គឺ​ជា​បុរស​ដែល​ពោរ​ពេញ​អោ​យ​ ​សមត្ថ​ភាព​ដឹកនាំ​។​ ​សួរ​ថា​បង្ហាញ​នាង​យ៉ាង​ម៉េច​ទៅ​? ហេ​ហេ​… គឺ​តាម​រ​យៈ​កាយ​វិការ​ ​និង​អាកប្ប​កិរិយា​របស់​អ្នក​នឹង​ ​ណា​។
ការ​សំ​រេ​ច​ចិ​ត្ដ​ ​៖ តើ​អ្នក​ជា​បុរស​ដែល​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​បាន​រហ័ស​ ​និង​ច្បាស់លាស់​ដែរ​ឬទេ​? ឬ​ក៏​អ្នក​ជា​បុរស​ដែល​ ​តែង​តែ​មាន​ការ​រា​រែង​ ​និង​មិន​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​?ប្រសិនបើ​អ្នក​ជា​បុរស​ដែល​មាន​ទំ​លាប់​រា​រែង​ ​និង​អ​ល់​អែ​ន​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​នោះ​ ​វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នេះ​ចេញ​ ​ព្រោះ​អ្វី​ថា​ ​ស្ដ្រី​ចូល​ចិ​ត្ដ​តែ​បុរស​ដែល​មាន​ការ​ម៉ឺង​ម៉ាត់​ក្នុង​ការ​សំ​រេ​ច​ចិ​ត្ដ​តែ​ប៉ុណ្ណោះ​។
អំណាច​ ​៖ អំណាច​ក្នុង​ន័យ​នេះ​មិន​មែនមាន​ន័យ​ថា​អ្នក​គឺ​ជា​បុគ្គល​ដែល​មាន​ឋា​នៈ​ ​ជា​អ្នក​មាន​ ​ឬ​ទាល់តែ​ពាក់​ផ្កាយ​ ​៥ នោះ​ទេ​។​ ​អំណាច​ក្នុង​ន័យ​នេះ​មាន​ន័យ​ថា​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​នូវ​រាល់​ ​បញ្ហា​ដែល​កើត​ចំពោះ​មុ​ខ​។​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​រាល់​បញ្ហា​ ​និង​ឧបសគ្គ​មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ ​ណា​ ​ឬ​ធ្ងន់ធ្ងរ​បែប​ណា​នោះ​ទេ​។​ ​ប្រសិនបើ​អ្នក​អាច​ប្រកាន់​យក​នូវ​លក្ខ​ណៈ​ស​ម្ប​ត្ដិ​នេះ​បាន​ ​អ្នក​នឹង​ក្លាយ​ជា​វីរ​បុរស​ ​របស់​នាង​ជា​មិន​ខាន​ទេ​ ​ពីព្រោះ​ស្ដ្រី​ស្រលាញ់​តែ​បុរស​ណា​ដែល​មាន​អ​ត្ដ​ច​រិ​ក​ក្លាហាន​ ​និង​រឹង​មាំ​។
គ​ម្លា​ត​ ​៖ ត្រូវ​ចេះ​ផ្ដល់​គ​ម្លា​ត​ខ្លះ​សំ​រាប់​នា​ង​។​ ​អ្នក​មិន​ត្រូវ​ផ្ដាច់​ការ​ពេញ​ទេ​។​ ​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​រារាំង​ ​ជំទាស់​នូវ​ ​សេចក្ដី​ប្រាថ្នា​ ​និង​តំ​រូ​វ​ការ​ ​និង​ ​តាម​ដាន​មើល​រាល់​គ្រប់​សកម្មភាព​របស់​នាង​ពេក​នោះ​ទេ​។​ ​ស្ដ្រី​គឺ​ជា​មនុស្ស​ជាតិ​ ​ដូច្នេះ​គេ​ ​មាន​បំណង​ប្រាថ្នា​ ​តំ​រូ​វ​ការ​ ​និង​ត្រូវ​ការ​សិទ្ធិ​សេរី​ភា​ព​។​ ​គេ​ចង់​អោ​យ​បុរស​គេ​ស្រលាញ់​ផ្ដល់​អោ​យ​គេ​នូវ​អ្វី​ដែល​គេ​បង់​ ​ប្រាថ្នា​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​មាន​ភាព​ក្លាហាន​ ​និង​បំពេញ​បំណង​គេ​គ្រប់​ពេ​ញ​។​ ​ប៉ុន្ដែ​សូម​កុំ​ច្រលំ​ថា​ស្ដ្រី​ចង់​ ​ធ្វើ​ជា​អ្នក​ដឹក​មុខ​បុរស​អោ​យ​សោះ​។​ ​គេ​គ្រាន់​តែ​មាន​តំ​រូ​វ​ការ​ ​ចង់​បាន​នេះ​បាន​នោះ​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ ​ធ្វើ​នេះ​ធ្វើ​នោះ​ ​ប៉ុន្ដែ​គេ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ​។
(ដក​ស្រង​ ​និង​ប្រែ​សំ​រួល​ចេញ​ពី​ ​yourromanceguide​)
បានសរសេរ ដោយ Vannara
ខែតុលា 29, 2007 ម៉ោង 11:31 ព្រឹក
បានចុះផ្សាយក្នុង សេ្នហា Love, អត្ថបទ Article, អនុសាសន៍ Advices
បានដាក់ប្លាក ជាមួយ , , ,

បុរស ៖ មុនពេល និងក្រោយពេលរៀបអាពាពិពាហ៍

មុន​ពេល​រៀប​អា​ពា​ពិពាហ៍​ ​៖
បុរស​ ​៖ បង​កំពុង​តែ​ទន្ទឹង​រង​ចាំ​នាទី​នេះ​យូរ​មក​ហើ​យ​។
ស្ដ្រី​ ៖ តើ​បង​ចង់​អោ​យ​អូន​ចាក​ពី​បង​មែន​ទេ​?
បុរស​ ​៖ មិន​មែន​ទេ​! ពិត​ជា​មិន​ដែល​គិត​ដល់​រឿង​ឆ្កួត​លីលា​បែប​នេះ​ឡើ​យ​។
ស្ដ្រី​ ៖ តើ​បង​ប្រាកដ​ជា​ស្រលាញ់​អូន​មែន​ទេ​?
បុរស​ ​៖ ប្រាកដ​ណា​ស់​។
ស្ដ្រី​ ៖ តើ​បង​ដែល​កុហក​ ​ឬ​បោក​ប្រាស់​អូន​ដែរ​ឬទេ​?
បុរស​ ​៖ ទេ​! ហេតុ​អ្វី​បាន​ជា​សួរ​ដូច​នេះ​?
ស្ដ្រី​ ៖ តើ​បង​ចង់​ថើប​អូន​ដែរ​ឬទេ​?
បុរស​ ​៖ ពិត​ជា​ចង់​ណា​ស់​។
ស្ដ្រី​ ៖ តើ​បង​នឹង​វាយ​ដំ​ ​ឬ​ធ្វើ​បាប​អូន​ដែរ​ឬទេ​?
បុរស​ ​៖ គ្មាន​ផ្លូវ​ទេ​! បង​មិន​មែន​ជា​បុរស​បែប​នឹង​ទេ​។
ស្ដ្រី​ ៖ តើ​អូន​អាច​ជឿ​ជាក់​លើ​បង​បាន​ទេ​?
ក្រោយ​ពេល​រៀប​អា​ពា​ពិពាហ៍​ ​៖ ឥឡូវ​សូម​អាន​ពី​ក្រោយ​ឡើង​ទៅ​លើ​វិញ​ម្ដ​ង​។​


សាក​ល្បង​ទាយ​មើល​ ហេតុអ្វីបានជាបុរសចំបាច់និយាយកុហក? បង​កុហក​ក៏​ព្រោះ​តែ​អូន​ ​ហាហា​ហា​… បើ​មិន​ជឿ​សូម​អាន​រឿង​ខាង​ក្រោម​នេះ​ ​៖
ថ្ងៃ​មួយ​បុរស​កំ​ស​ត់​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ដើម្បី​កាប់​អុ​ស​។​ ​កំពុង​តែ​កាប់​មែក​ឈើ​ដែរ​ដុះ​ក្បែរ​មាត់​អូរ​ ​ស្រាប់តែ​ ​ចៃ​ដ​ន្យ​ពូថៅ​របស់​កាត់​របូត​ដាក់​ចូល​ក្នុង​អូរ​បា​ន​។​ ​ដោយ​មាន​ការ​សោក​ស្ដាយ​ ​គាត់​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង​ធ្វើ​អោ​យ​ ​រំខាន​ដល់​អារ​ក្យ​ព្រៃ​។
អារ​ក្យ​ព្រៃ​បាន​ផុស​ចេញ​មក​ ​ហើយ​ស្រែក​សួរ​ថា​ ​” ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​យំ​?”
បុរស​ឆ្លើយ​ ​” ពូថៅ​ខ្ញុំ​បាន​របូត​ធ្លាក់​ចូល​ក្នុង​ទឹក​អូ​រ​។​ ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ​គឺ​អាស្រ័យ​លើ​ពូថៅ​នោះ​ឯង​” ។
ពេល​នោះ​អារ​ក្យ​បាន​មុជ​ចូល​ក្នុង​ទឹក​មួយ​សន្ទុះ​ក៏​ងើប​ឡើង​វិញ​ ​ហើយ​បង្ហាញ​ ​ពូថៅ​មា​ស​។​ ​អារ​ក្យ​សួរ​ ​” នេះ​ជា​ពូថៅ​ ​ឯង​មែន​ទេ​”
បុរស​ឆ្លើយ​ ​” ទេ​”
ពេល​នោះ​អារ​ក្យ​ក៏​បាន​មុជ​ចូល​ក្នុង​ទឹក​ផង​ទៀត​ ​មួយ​សន្ទុះ​ក៏​ងើប​ឡើង​វិញ​ ​ហើយ​បង្ហាញ​ ​ពូថៅ​ដែក​របស់​បុរស​នោះ​។​ ​អារ​ក្យ​សួរ​ ​” នេះ​ជា​ពូថៅ​ឯង​មែន​ទេ​”
បុរស​ឆ្លើយ​ ​” ត្រូវ​ហើយ​”
ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​បុរស​នោះ​ ​អារ​ក្យ​ព្រៃ​ក៏​បាន​ប្រគល់​ពូថៅ​ទាំង​ ​២ អោ​យ​ទៅ​បុរស​នោះ​។​
ក្រោយ​មក​នៅ​វេលា​ថ្ងៃ​មួយ​ ​នៅ​ពេល​ដែល​បុរស​កំពុង​តែ​ដើរ​កំ​សា​ន្ដ​ជាមួយ​នឹង​ប្រ​ព​ន្ធ័​តាម​ដងស្ទឹង​ ​ក៏​ស្រាប់តែ​ប្រ​ព​ន្ធ័​ គាត់​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្ទឹ​ង​។​ ​ដោយ​មាន​ការ​ភិត​ភ័យ​ខ្លាច​ប្រ​ព​ន្ធ័​ស្លាប់​ ​គាត់​បាន​ស្រែក​យំ​យ៉ាង​ខ្លាំ​ង​។​
ពេល​នោះ​អារ​ក្យ​ព្រៃ​បាន​ផុស​ចេញ​មក​ទៀត​ ​ហើយ​ស្រែក​សួរ​ថា​ ​” ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​យំ​?”
បុរស​ឆ្លើយ​ ​” ប្រ​ព​ន្ធ័​របស់​ខ្ញុំ​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្ទឹង​បាត់​ទៅ​ហើយ​” ។
ពេល​នោះ​អារ​ក្យ​ក៏​បាន​មុជ​ចូល​ក្នុង​ទឹក​ស្ទឹង​ ​មួយ​សន្ទុះ​ក៏​ផុស​ច​ឡើង​វិញ​ ​ដោយ​យក​មក​ជាមួយ​នូវ​នារី​ដ៏​ស្រល់​ស្អា​ត់​ ​ម្នាក់​គឺ​ ​Angelina​ ​Jolie​។ អារ​ក្យ​សួរ​ ​” នេះ​ជា​ប្រ​ព​ន្ធ័​របស់​ឯង​មែន​ទេ​”
បុរស​ឆ្លើយ​ ​” បាទ​នឹង​ហើយ​”
ដោយ​ការ​និយាយ​កុហក​របស់​បុរស​ ​អារ​ក្យ​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាះ​។ អារ​ក្យ​ស្រែក​ ​” ឯង​និយាយ​កុហក​ ​” ។
ដោយ​មាន​ការ​ភ័យ​ខ្លាច​ ​បុរស​លិ​ត​ជង្គង់​ចុះ​ ​លើក​ដៃ​សំ​ពះ​អារ​ក្យ​ហើយ​និយាយ​ថា​ ​” លោក​អារ​ក្យ​ ​សូម​កុំ​យល់​ច្រលំ​អី​ ​បាន​ជា​ខ្ញុំ​និយាយ​កុហក​ពីព្រោះ​ ​ខ្ញុំ​បារម្ភ​ថា​ប្រសិនបើ​ជា​ខ្ញុំ​ឆ្លើយ​ថា​ ​Angelina​ ​Jolie​ ​មិន​មែន​ ​ប្រាកដ​ជា​លោក​អារ​ក្យ​មុជ​ ​ចូល​ក្នុង​ទឹក​ ​ហើយ​ផុស​ចេញ​មក​ជាមួយ​នឹង​ ​Britney​ ​Spear​ ​ហើយ​បើ​ជា​ខ្ញុំ​ឆ្លើយ​ថា​ ​Britney​ ​Spear​ ​មិន​មែន​នោះ​ ​ប្រាកដ​ជា​លោក​អារ​ក្យ​មុជ​ចូល​ក្នុង​ទឹក​ ​ហើយ​ផុស​ចេញ​មក​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្ញុំ​ ​ហើយ​បើ​ខ្ញុំ​ឆ្លើយ​ថា​នឹង​ហើយ​ជា​ ​ប្រពន្ធ​របស់​ខ្ញុំ​ ​លោក​អារ​ក្យ​ប្រាកដ​ជា​ប្រគល់​គេ​ទាំង​ ​៣ នាក់​អោ​យមក​ខ្ញុំ​។ សូម​លោក​អារ​ក្យ​មេ​ត្ដា​ ខ្ញុំ​ក្រ​ណាស់​ ​ប៉ុន្ដែ​ខ្ញុំ​ស្រលាញ់​ប្រ​ព​ន្ធ័​ ដូច​នេះ​ខ្ញុំ​មិន​អាច​ចិញ្ចឹម​ ​និង​ស្រលាញ់​ស្រី​ផ្សេង​បាន​ទេ​។​
សូម​ចង់​ចាំ​ថា​ ​បុរស​តែង​តែ​ស្មោះ​ត្រង់​ ​បើ​ទោះបីជា​គាត់​និយាយ​កុ​ហ​ក​។​ ​ការ​កុហក​របស់​គាត់​គឺ​តែង​តែ​មាន​ហេតុ​ផល​ ​ត្រឹម​ត្រូវ​គួរ​តែ​ទទួល​យ​ក​។​ ​គាត់​កុហក​គឺ​ដើម្បី​គ្រួ​សា​រ​។​ ​ជា​ពិសេស​គឺ​ដើម្បី​ភរិយា​ជា​ទី​ស្រលាញ់​របស់​គា​ត់​។​
 

សិល្បះនៃការថើប (The Art of Kissing)

kissវា​គឺ​ជា​រឿង​ធម្ម​តា​ទៅ​ហើយ​ដែល​មនុស្ស​លោក​យើង​កើត​មក​ហើយ​តែង​តែ​មាន​សេ​ក្ដី​ស្នេ​ហា​។​ ​មនុស្ស​មិន​ថា​ជា​បុរស​ ​ឬ​ ​ក៏​ស្ដ្រី​នោះ​ទេ​ ​នៅ​ពេល​ដែល​គេ​ធ្លាក់​ក្នុង​អ​ន្លុ​ង​នៃ​សេចក្ដី​សេ​ហ្នា​ជាមួយ​នឹង​នរណា​ម្នាក់​ហើយ​នោះ​ ​គេ​តែង​តែ​ស្រមៃ​ចង់​ ​នេ​ប​និ​ត​កៀក​កើយ​ជាមួយ​នឹង​បុរស​ ​ឬ​ស្ដ្រី​ម្នាក់​នោះ​។​ ​វា​មិន​មែន​ជា​រឿង​ផ្ដេសផ្ដាស​ទេ​ ​ឬ​ក៏​ជា​អំពើ​ប្រាស​ចាក​ពី​ ​ប្រពៃណី​នោះ​ទេ​ ​ព្រោះ​នេះ​គឺ​ជា​រឿង​ធម្ម​ជា​តិ​។
អ្នក​ចិ​ត្ដ​វិទ្យា​បាន​រក​ឃើញ​ថា​ ​សារ​ជាតិ​របស់​មនុស្ស​ ​នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​មាន​ចិ​ត្ដ​ស្រលាញ់​នារី​ ​ឬ​បុរស​ណា​ម្នាក់​ ​គេ​តែង​តែ​គិត​ចង់​បង្កើត​នូវ​ស្នាម​ថើប​មួយ​ដែល​ប្រកបដោយ​ឥត​ន័យ​ ​និង​អនុ​ស្សា​វ​រី​យ៍​ដ៏​ផ្អែម​ល្ហែម​ដែល​ដក់​ក្នុង​ក្រ​អៅ​ ​បេះ​ដូង​របស់​គេ​។​ ​មាន​ន​យ័​ថា​ ​គេ​ចង់​បង្កើត​នូវ​ការ​ចង់​ចាំ​មួយ​សំ​រាប់​ជីវិត​ស្នេហា​ដ៏​មាន​អត្ថ​ន័យ​មួយ​នៅ​ក្នុង​ជីវិត​របស់​ ​គេ​។​ ​ប៉ុន្ដែ​យើង​ត្រូវ​ដឹង​ថា​កាយ​វិការ​ ​និង​សកម្មភាព​នៃ​ការ​ថើប​គឺ​បាន​បង្កើត​នូវ​សារ​ ​និង​អត្ថ​ន​យ័​ខុ​សៗ​។​ ​ដូច​នេះ​ ​ដើម្បី​ ​អោ​យ​ការ​ថើប​ដំបូង​របស់​យើង​បង្កើត​នូវ​សារ​មួយ​ដ៏​ត្រឹម​ត្រូវ​ ​និង​មាន​អត្ថ​ន័យ​សំ​រាប់​សេចក្ដី​ស្នេហា​របស់​យើង​ ​យើង​គួរ​ ​តែ​ស្វែង​យល់​ពី​សិ​ល្បះ​នៃ​ការ​ថើប​ដូច​ខាង​ក្រោម​នេះ​ ​៖
1.     ថើប​ថើៗ​ ​(The​ ​Peck​) ៖ វា​គឺ​ការ​ថើប​មួយ​បែ​ដែល​មាន​លក្ខ​ណៈ​សា​ម​ញ្ញ​។​ ​ប្រសិនបើ​អ្នក​ថើប​ថើៗ​លើ​ផ្ពា​ល់​ ​បញ្ជាក់​ថា​អ្នក​មាន​អារម្មណ៍​ធម្ម​តា​ចំពោះ​គេ​ ​ហើយ​អ្នក​មិន​ប្រាកដ​ក្នុង​ខ្លួន​ទេ​ថា​តើ​អ្នក​ចង់​អោ​យស​ម្ព័​នភា​ព​ ​របស់​អ្នក​ជាមួយ​នឹង​គេ​នឹង​ដំណើរ​ទៅ​មុខ​ដូច​ម្ដេ​ច​។​ ​ប៉ុន្ដែ​ប្រសិនជា​អ្នក​ថើប​បបូរ​មាត់​របស់​គេ​ថើៗ​ ​នោះ​គឺ​ជា​ ​សារ​មួយ​ដែល​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ ​និង​ប្រកបដោយ​មនោ​ស​ញ្ជេ​ត​នា​។​ ​មាន​ន័យ​ថា​អ្នក​មាន​សេចក្ដី​ស្នេហា​ ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គេ​ ​ប៉ុន្ដែ​អ្នក​គ្រាន់​តែ​មិន​ចង់​អោ​យ​អ្វី​ៗវា​ឈាន​ទៅ​មុន​លឿន​ពេ​ក​។​ ​ដូច​ពាក្យ​ចាស់​ ​បុរាណ​ពោល​ថា​ ​” ស​ន្សឹ​មៗ​កុំ​បំបោល​ ​ក្រែង​មិន​ដល់​ដូច​ប្រាថ្នា​” ។
2.     ថើប​ជញ្ជក់​មាត់​ ​(Sweet​ ​& Soft​ ​Closed​ ​Mouth​ ​Kisses​) ៖ នៅ​ពេល​ដែល​យើង​ថើប​ជញ្ជក់​មាត់​ដោយ​មាត់​ ​របស់​យើង​បិទ​ ​ហើយ​បបូរ​មាត់​របស់​យើង​ ​ទាំង​សងខាង​អិ​ប​គ្នា​ប្រហែល​ជា​ ​២ ឬ​ ​៣ វិ​នាទី​ ​រួច​ហើយ​យើង​ដក​ ​វា​ចេញ​ ​ហើយ​អិ​ប​គ្នា​ទៀ​ត​។​ ​ការ​ថើប​បែប​នេះ​វា​គឺ​ជា​សារ​មួយ​ដែល​ប្រាប់​គូ​ស្នេហ៍​របស់​អ្នក​អោ​យ​ដឹង​ថា​ ​អ្នក​ ​កំពុង​តែ​ធ្លាក់​ក្នុង​អ​ន្លុ​ង​ស្នេហ៍​ដ៏​ជ្រាល​ជ្រៅ​របស់​គេ​ដែល​មិន​អាច​ដក​ខ្លួន​បាន​ ​ហើយ​អ្នក​ពិត​ជា​បាន​ប្រុង​ប្រៀប​ ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ស្វែង​យល់​គ្រប់​បែប​យ៉ាង​នូវ​អ្វី​ៗអំពី​ខ្លួន​គេ​ ​ប៉ុន្ដែ​អ្នក​គ្រាន់​តែ​មិន​ចង់​អោ​យ​អ្វី​ៗវា​ដើរ​ទៅ​ ​មុន​លឿន​ពេក​ ​និង​មិន​ចង់​អោ​យ​គេ​មាន​ការ​ភ័យ​ខ្លា​ច​។
3.     ថើប​បឺត​មាត់​ ​ឬ​ក៏​ហៅ​ម្យ៉ាង​ទៀត​ថា​ថើប​ស្ទី​ល​បារាំង​ ​(Open​ ​Mouth​ ​Kiss​ ​With​ ​Tongue​) ៖ វា​គឺ​ជា​ការ​ថើប​ ​ដែល​ពោរ​ពេញ​ទៅ​អោ​យ​អារម្មណ៍​ពុះ​កញ្ជ្រោល​ ​ដែល​សេចក្ដី​ស្នេហា​នេះ​បាន​នឹង​កំពុង​តែ​ដុត​រាល​ពាស​ពេញ​ខ្លួន​ ​របស់​អ្នក​ហើ​យ​។​ ​បើ​និយាយ​អោ​យ​ចំ​ទៅ​គឺ​មាន​ន័យ​ថា​ ​កាម​ទេព​ស្នេហ៍​កំពុង​តែ​សន្ធិ​ត​ក្នុង​កាម​អារម្មណ៍​របស់​ ​អ្នក​ហើ​យ​។​ ​វា​គឺ​ជា​សារ​ដែល​បញ្ជាក់​ប្រាក់​គូ​ស្នេហ៍​របស់​អ្នក​ថា​ ​អ្នក​ចង់​ថ្នាក់ថ្នម​គេ​ ​ចង់​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​គេ​ ​ចង់​ផ្ដល់​សេចក្ដី​សុខ​ដល់​គេ​ ​និង​ចង់​អោ​យ​ពិភព​លោក​នេះ​មាន​តែ​យើង​ពីរ​នាក់​នៅ​ពេល​នេះ​។

ស្នេហា

supermanបុរស​គ្រប់​រូប​តែង​តែ​គិត​ស្រមៃ​ថា​ ​ខ្លួន​អាច​ក្លាយ​ជា​កំពូល​បុរស​ដែល​ស្ដ្រី​ចង់​បាន​ ​បើ​ទោះបីជា​គេ​ដឹង​ថា​វា​គ្រាន់​តែ​ជា​ក្ដី​ ​ស្រមៃ​ក៏​ដោ​យ​។​ ​ប៉ុន្ដែ​ពេល​ខ្លះ​ការ​ស្រមើ​ស្រមៃ​នេះ​ក៏​អាច​ក្លាយ​ជា​ការ​ពិត​បាន​ដែរ​ ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​តើ​ស្ដ្រី​ចូល​ ​ចិ​ត្ដ​បុរស​ដែល​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​បែប​ណា​នោះ​។​ ​ពីព្រោះ​នៅ​ពេល​ដែល​អ្នក​អាច​រក​ចំ​លើ​យ​នេះ​ឃើញ​ ​អ្នក​នឹង​ ​ក្លាយ​ជា​កំពូល​បុរស​ ​ហើយ​ប្រាកដ​ជា​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ស្ដ្រី​។ អូ​ខេ​… សូម​អាន​កថា​ខ​ណ្ឌ័​ខាង​ក្រោម​ ​នេះ​អំពី​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​សំ​ខា​ន់ៗ​មួយ​ចំនួន​ដែល​ស្ដ្រី​ភាគ​ច្រើន​ចង់​បា​ន​។​ ​មាន​ន័យ​ថា​បុរស​ដែល​គេ​ចង់​បាន​ជា​ដៃ​គូរ​ ​ឬ​មិ​ត្ដ​ ​១០០ ឆ្នាំ​នោះ​គួរ​តែ​មាន​លក្ខ​ណៈ​ ​និង​អ​ត្ដ​ច​រិ​ក​ដូច​ខាង​ក្រោម​ ​៖
ភាព​ជា​អ្នក​ដឹកនាំ​ ​៖ ស្ដ្រី​ចូល​ចិ​ត្ដ​បុរស​ណា​ដែល​មាន​សមត្ថ​ភាព​ជា​អ្នក​ដឹកនាំ​។​ ​មាន​ស្ដ្រី​តិច​តួច​ណាស់​ដែល​ចង់​បាន​បុរស​ ​ដែល​ចាំ​តែ​ធ្វើ​តាម​ការ​បញ្ជា​របស់​គេ​។​ ​បើ​និយាយ​អោ​យ​ស្រួល​ស្ដាប់​ទៅ​គឺ​គេ​ចង់​បាន​បុរស​ដែល​មាន​ភាព​ជា​ម៉ឺង​ម៉ាត់​ ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​ច្បាស់លាស់​ ​និង​ជា​មេ​គ្រួសារ​ដ៏​រឹង​មាំ​។​ ​ដូច្នេះ​ប្រសិនបើ​ពី​មុន​អ្នក​ធ្លាប់​គិត​ថា​ ​ដើម្បី​អោ​យ​ស្ដ្រី​ ស្រលាញ់​ ​ខ្លួន​គួរ​តែ​ធ្វើ​តាម​នាង​ ​និង​សុំ​អោ​យ​នាង​ជា​អ្នក​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​គ្រប់​បែប​យ៉ាង​នោះ​ ​គឺ​អ្នក​កំពុង​តែ​គិត​ខុស​ ​ហើ​យ​។​ ​អ្នក​ត្រូវ​តែ​គិត​គូរ​ឡើង​វិ​ញ​។​ ​អ្នក​ត្រូវ​ចង់​ចាំ​ថា​ភាគ​ច្រើន​នៃ​ស្ដ្រី​គឺ​ចង់​អោ​យ​បុរស​ដែល​ខ្លួន​ស្រលាញ់​ដឹកនាំ​ ​មិន​ ​មែន​គេ​ដឹកនាំ​បុរស​ដែល​គេ​ស្រលាញ់​ទេ​។​ ​ដូច្នេះ​អ្នក​ត្រូវ​បង្ហាញ​អោ​យ​នាង​ដឹង​ថា​ ​អ្នក​គឺ​ជា​បុរស​ដែល​ពោរ​ពេញ​អោ​យ​ ​សមត្ថ​ភាព​ដឹកនាំ​។​ ​សួរ​ថា​បង្ហាញ​នាង​យ៉ាង​ម៉េច​ទៅ​? ហេ​ហេ​… គឺ​តាម​រ​យៈ​កាយ​វិការ​ ​និង​អាកប្ប​កិរិយា​របស់​អ្នក​នឹង​ ​ណា​។
ការ​សំ​រេ​ច​ចិ​ត្ដ​ ​៖ តើ​អ្នក​ជា​បុរស​ដែល​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​បាន​រហ័ស​ ​និង​ច្បាស់លាស់​ដែរ​ឬទេ​? ឬ​ក៏​អ្នក​ជា​បុរស​ដែល​ ​តែង​តែ​មាន​ការ​រា​រែង​ ​និង​មិន​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​?ប្រសិនបើ​អ្នក​ជា​បុរស​ដែល​មាន​ទំ​លាប់​រា​រែង​ ​និង​អ​ល់​អែ​ន​ក្នុង​ការ​ធ្វើ​សេចក្ដី​សំ​រេ​ច​ចិ​ត្ដ​នោះ​ ​វា​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នេះ​ចេញ​ ​ព្រោះ​អ្វី​ថា​ ​ស្ដ្រី​ចូល​ចិ​ត្ដ​តែ​បុរស​ដែល​មាន​ការ​ម៉ឺង​ម៉ាត់​ក្នុង​ការ​សំ​រេ​ច​ចិ​ត្ដ​តែ​ប៉ុណ្ណោះ​។
អំណាច​ ​៖ អំណាច​ក្នុង​ន័យ​នេះ​មិន​មែនមាន​ន័យ​ថា​អ្នក​គឺ​ជា​បុគ្គល​ដែល​មាន​ឋា​នៈ​ ​ជា​អ្នក​មាន​ ​ឬ​ទាល់តែ​ពាក់​ផ្កាយ​ ​៥ នោះ​ទេ​។​ ​អំណាច​ក្នុង​ន័យ​នេះ​មាន​ន័យ​ថា​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​ពោរ​ពេញ​ដោយ​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​នូវ​រាល់​ ​បញ្ហា​ដែល​កើត​ចំពោះ​មុ​ខ​។​ ​អ្នក​គឺ​ជា​បុគ្គល​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​រាល់​បញ្ហា​ ​និង​ឧបសគ្គ​មិន​ថា​ក្នុង​ស្ថាន​ការណ៍​បែប​ ​ណា​ ​ឬ​ធ្ងន់ធ្ងរ​បែប​ណា​នោះ​ទេ​។​ ​ប្រសិនបើ​អ្នក​អាច​ប្រកាន់​យក​នូវ​លក្ខ​ណៈ​ស​ម្ប​ត្ដិ​នេះ​បាន​ ​អ្នក​នឹង​ក្លាយ​ជា​វីរ​បុរស​ ​របស់​នាង​ជា​មិន​ខាន​ទេ​ ​ពីព្រោះ​ស្ដ្រី​ស្រលាញ់​តែ​បុរស​ណា​ដែល​មាន​អ​ត្ដ​ច​រិ​ក​ក្លាហាន​ ​និង​រឹង​មាំ​។
គ​ម្លា​ត​ ​៖ ត្រូវ​ចេះ​ផ្ដល់​គ​ម្លា​ត​ខ្លះ​សំ​រាប់​នា​ង​។​ ​អ្នក​មិន​ត្រូវ​ផ្ដាច់​ការ​ពេញ​ទេ​។​ ​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​រារាំង​ ​ជំទាស់​នូវ​ ​សេចក្ដី​ប្រាថ្នា​ ​និង​តំ​រូ​វ​ការ​ ​និង​ ​តាម​ដាន​មើល​រាល់​គ្រប់​សកម្មភាព​របស់​នាង​ពេក​នោះ​ទេ​។​ ​ស្ដ្រី​គឺ​ជា​មនុស្ស​ជាតិ​ ​ដូច្នេះ​គេ​ ​មាន​បំណង​ប្រាថ្នា​ ​តំ​រូ​វ​ការ​ ​និង​ត្រូវ​ការ​សិទ្ធិ​សេរី​ភា​ព​។​ ​គេ​ចង់​អោ​យ​បុរស​គេ​ស្រលាញ់​ផ្ដល់​អោ​យ​គេ​នូវ​អ្វី​ដែល​គេ​បង់​ ​ប្រាថ្នា​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​មាន​ភាព​ក្លាហាន​ ​និង​បំពេញ​បំណង​គេ​គ្រប់​ពេ​ញ​។​ ​ប៉ុន្ដែ​សូម​កុំ​ច្រលំ​ថា​ស្ដ្រី​ចង់​ ​ធ្វើ​ជា​អ្នក​ដឹក​មុខ​បុរស​អោ​យ​សោះ​។​ ​គេ​គ្រាន់​តែ​មាន​តំ​រូ​វ​ការ​ ​ចង់​បាន​នេះ​បាន​នោះ​ ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ ​ធ្វើ​នេះ​ធ្វើ​នោះ​ ​ប៉ុន្ដែ​គេ​ចង់​អោ​យ​បុរស​ដែល​គេ​ស្រលាញ់​ធ្វើ​ជា​អ្នក​ដឹកនាំ​គេ​។

Monday, September 27, 2010

សង្គម

​​​                                             ជីវិតរបស់ស្ត្រីខារ៉ាអូខេ
នៅ​ក្នុង​ការ​រស់​នៅ​របស់​មនុស្ស​ម្នាក់​ៗ តែង​តែ​មាន​ភាព​ខុស​ៗ​គ្នា តាម​ស្ថានភាព​ផ្សេង​ៗ អ្នក​ខ្លះ​កើត​មក នៅ​ក្នុង​វង្សត្រកូល​ អ្នក​មាន អ្នក​ខ្លះ​កើត​មក​ក្នុង​វង្សត្រកូល​អ្នក​ក្រ។ ចំណែក​អ្នក​ខ្លះ​កើត​ជា​អ្នក​ក្រ តែ​ក្លាយ​ជា​អ្នក​មាន រីឯ​អ្នក​​ខ្លះ​ក៏​កើត​មក​ជា​អ្នក​មាន តែ ក្លាយ​ជា​អ្នក​ក្រ​វិញ ដោយ​សារ​តែ រស់​នៅ​មាន​គំនិត​ច្នៃ​ប្រឌិត និង​មិន​ចេះ​គ្រប់​គ្រង​អនាគត​ខ្លួន​ឯង​ទៀត​ផង​។ មនុស្ស​គ្រប់​គ្នា​មិន​អាច​ប្រកែក​ចំពោះ ព្រហ្មលិខិត​​ និង​កាលៈទេសៈ ដែល​កើត​មាន​ចំពោះ​ខ្លួន​ឯង​​ប្រចាំ​ថ្ងៃ​បាន​ឡើយ បញ្ហា​ផ្សេងៗ​មិន​មែន​កើត​ឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​គឺ វា​មាន​នៅ​​គ្រប់​ប្រទេស គ្រប់​ជាតិ​សាសន៍​ទាំង​អស់ ហើយ​បើ​យើង​រៀបរាប់​អំពី​បញ្ហា​ទុក​លំបាក​វិញ គឺ​​ពិត​ប្រាកដ​ជា​មិន​អាច​រៀប​រាប់​អស់​ឡើយ ដូច​នេះ​ខ្ញុំ​សូម​លើក​យក​រឿង​មួយ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ និង​ស្ដាប់​ដោយ​ផ្ទាល់​ពី នារី​ម្នាក់​ដែល​គាត់​ធ្លាប់​បាន​និយាយ​ប្រាប់​ខ្ញុំ​អំពី​ជីវិត​របស់​គាត់​ក្នុង​ការ​រស់​នៅ​ជា នារី​ខារ៉ាអូខេ ។ កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពេល​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ​ការ​អង្គុយ​ក្នុង Office របស់​ខ្ញុំ​ស្រាប់​តែ​មាន​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ​ប្រាប់​ថា គាត់​ចង់​នាំ​នារី​ម្នាក់​មក​​កន្លែង​ខ្ញុំ​ដើម្បី​ធ្វើ​តេស្តឈាម​រក​ មេរោគ​អេដស៍​ ខ្ញុំ​ក៏​ប្រាប់​វិញ​អញ្ចឹង​នាំ​​គាត់​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ឲ្យ​គាត់​ជួប​អ្នក​ផ្ដល់​ប្រឹក្សា​​ជា​មុន​សិន​​​​​ ដើម្បី​ពិគ្រោះ​អំពី​ការ​ធ្វើ​តេស្តឈាម​មុន​នឹង​ចាប់​ផ្ដើម ! បន្ទាប់​មក​ទៀត​ប្រហែល​ជា 15 នាទី​ពួក​គេ​ក៏​បាន​មក​ដល់ ហើយ​ខ្ញុំ​ក៏​ចេញ​ទៅ​ជួប​គេ ហើយ​ប្រាប់​​គេ​ឱ្យ​រង​ចាំ មួយ​ក្លេត​សិន ព្រោះ​អ្នក​​ផ្ដល់​ប្រឹក្សា​កំពុងតែ​រវល់​។ នៅ​អំឡុង​ពេល​ដែល​គេ​កំពុងតែ​រង​ចាំ​ខ្ញុំ​ក៏ និយាយ​លេង​ជា​មួយ​ពួក​គេ ហើយ​បាន​សួរនាំ​ពួក​គេ​ជាច្រើន​អំពី ជីវិត​ប្រចាំ​ថ្ងៃ​របស់​គេ នៅ​ពេល​ហ្នុងនារីនោះបាននិយាយថាគេឈ្មោះស្រីដាសព្វថ្ងៃនេះនាង​គឺ​ជា​នារី [...]

គួរយល់ដឹង

ខ្ញុំ​បាន​សរសេរ​អត្ថបទ​មុន បង្ហាញ​អំពី​ល្បិចកល របស់​ជន​ខិល​ខូច​​ដែល​ព្យាយាម​បោក​ប្រាស់​មិត្ត​ភក្តិ​របស់​ខ្ញុំ តែ​ក្រោយ​ពី​​ពេល ដែល​ខ្ញុំ​បាន​ចេញ​អន្តរាគមន៍​ភ្លាម មិត្ត​ភក្តិ​ខ្ញុំ​បាន រួម​ដៃ​គ្នា​ជាមួយ​ខ្ញុំ​ដើម្បី កំដរ ​ពួក​វា​​រហូត… ដោយ​គ្រប់​ទាំង​អត្ថបទ​ដែល​បាន ឆ្លើយ​ឆ្លង​គ្នា​ទាំង​ប៉ុន្មាន​គឺ ត្រូវ​បាន Forward ត្រឡប់​មក​ខ្ញុំ​ទាំង​អស់ ហា​ហា​ហា តាម​ពីត​ទៅ ពួក​ហ្នឹង​វា​ ​ប្រើ​ល្បិច​បោក​បញ្ឆោត ដោយ​ក្រោម​រូបភាព​ការ​ប្រើ​ប្រាស់​គេហទំព័រ​ដែល​វា​បង្កើត​ឡើង ដោយ​ខ្លួន​ឯង សម្រាប់​អ្នក​ដែល​មិន​សូវ ចេះ​​ស្វែង​យល់​ ឬ ទើប​ចាប់​ផ្ដើម​ក្នុង ការ​ប្រើ​​ប្រាស់​អ៊ីនធឺណិត នោះ​ច្បាស់​ជា​ត្រូវ​អស់​គូថ​ខោ ដោយ​សារ​ពួក​វា​ជា​មិន​ខាន​។ សូម​បញ្ជាក់​ម្ដង​ទៀត​ថា ពួក​វា​បាន ស្គាល់​​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ដែល​កំពុង​រសនៅ​ឯ ខេត្ត​សៀម​រាប គេ​បាន​ទាក់​ទង​គ្នា​ប្រហែល​ជា ១​ឆ្នាំ​ជាង​មក ហើយ​ ក្រោយ​មក​ទៀត​ពួក​វា លួងលោម​ ដោយ​​ប្រាប់​ថា នឹង​​ផ្ញើរ​ សម្ភារៈ​មួយ​ចំនួន​ដូច​ជា៖ -​ទូរស័ព្ទ​ដៃ​ប្រភេទ Blackery ចំនួន​ ២​គ្រឿង -​នាឡិកា​ស្រោប​មាស -​បាច់​ផ្កា -ប្រាក់​ចំនួន ៨០០០ ផោន និង​ច្រើន​ៗ​ទៀត….. ហើយ​​មួយ​រយៈ​ក្រោយ​មក​គេ​បាន​ប្រាប់​ថា សម្ភារៈ​ខាង​លើ​ត្រូវ​បានបញ្ជូនមកដល់ប្រទេសម៉ាឡេស៊ីរួចទៅហើយ​ បន្ទាប់​មក​វា បាន​ក្លែង​បន្លំ​ខ្លួន​ [...]

វប្បធម៍

ឥទ្ធិពលវប្បធម៍បរទេសជះមកលើ យុវជនខ្មែរ មានដូចជា ៖ តន្រ្ដីញ័រញាក់ ខុសពីរលក្ខណជាតិ ភាពយន្តអាសអាភាស កាប់សំលាប់ ឆក់ប្លន់ល្បិចកលខ្មៅងងឹត សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស ម៉ូតសក់ ឬ ឮកពា កិរិយា មាយាទបរទេសនិយម ចាប់ដែញាក់ចិញ្ចើម លើកដៃ ដំណើរលោត
  • អត្ដចរិតប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ  ប្រាកចាក នឹងចរិតលក្ខណ របស់ជាតិខ្មែរ

  • សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដនូវអ្វី ដែលជារបស់ជាតិខ្លួន ។

ចុះហេតុអ្វីបានជាគេ និយាយថា  វប្បធម៍ អរិយធម៍ មិនដែលនិយាយថា សង្គមធម៍ អរិយធម៍ឡើយ ?
បានជាគេ តែងតែចូលចិត្ដនិយាយថា  វប្បធម៍អរិយធម៍ ពាក្យវប្បធម៍តែងនាំមុខ អរិយធម៍ ជានិច្ច ព្រោះ  វប្បធម៍សំដៅទៅ លើ មនុស្សម្នាក់ៗ ដែលធ្វើសកម្មភាព ពលកម្ម និយាយ ស៊ី ដេក ដើរ ឈរ អង្គុយ  គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិតវប្បធម៍ទាប ឬ អ្នកមានកម្រិតវប្បធម៍ខ្ពស់ ។ ចំណែកសង្គមធម៍វិញ  គេពុំសូវនិយាយ ជាប់ និង អរិយធម័ ទេ ព្រោះថា សង្គមធម័ ដែលស្ថិតជាប់នឹងសង្គមមនុស្ស  ហើយសង្គមធម័ក៏មិនអាននិយាយអំពី  មនុស្សម្នាក់បានដែរ។ ប្រជាជន ម្នាក់ក្នុង សង្គមមួយៗ ទាល់តែមានការឆ្លង់កាត់ការស្រាវជ្រាវ  លើឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង ដូច្នេះ អង្គការផ្សេងៗទើបអាចវាយតំលៃថាសង្គមនេះថយឬសង្គមនេះជឿនលឿន។Preview

Sunday, September 19, 2010

សុខភាព

 
តាមក្បួន វេជ្ជសាស្ត្រចិន បានឱ្យដឹងថា តួអណ្តាតទាំងមូល មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយ នឹងសុខភាព រាងកាយ ហើយគេអាចបែងចែក តួអណ្តាតទាំងមូលជា ៤ ផ្នែក គឺចុងអណ្តាត ផ្នែកកណ្តាលអណ្តាត គល់អណ្តាត និងគែមអណ្តាត ទាំង សងខាង ។ មុខងារដ៏សំខាន់ របស់អណ្តាតគឺ សម្រាប់ទទួលយក រសជាតិអាហារ សម្រួលសំឡេង គ្រលៀវអាហារ និងជួយដល់ ការលេបអាហារ ។ ម៉្យាងទៀតចំណុច នីមួយៗនៃតួអណ្តាត ទាំងមូលទាក់ទងនឹង រាងកាយខាងក្នុង ដូចជាចុងអណ្តាត ចំណុះឱ្យបេះដូង ដែលឆ្លុះបញ្ចាំងពីការ ប្រែប្រួលនៃជំងឺបេះដូង និង ជំងឺសួត ។ ចំណែកឯផ្នែក កណ្តាលអណ្តាត ចំណុះឱ្យប្រព័ន្ធ រំលាយអាហារ ដែលឆ្លុះបញ្ចាំងពី ការប្រែប្រួលនៃ ជំងឺពោះវៀន និង ក្រពះ ។ រីឯគល់អណ្តាត ចំណុះឱ្យក្រលៀនដែល ឆ្លុះបញ្ចាំងពី ការប្រែប្រួល នៃជំងឺក្រលៀន និង ប្លោកនោម ។ ចំពោះគែមអណ្តាត ទាំងសងខាង ចំណុះឱ្យថ្លើមប្រមាត់ ដែលឆ្លុះបញ្ចាំង ពីការប្រែប្រួល នៃជំងឺថ្លើម និង ប្រមាត់ ។
តាមធម្មតា ទ្រង់ទ្រាយនៃ អណ្តាតដែលបង្ហាញថា រាងកាយមាន សុខភាពល្អ ត្រូវមានពណ៌ក្រហម ប្រឿងៗ ជ្រាំងស្តើង ហើយស តួអណ្តាតទន់ល្មឿយ និង គ្រលាស់បានតាម ចំណង់ចំណូលចិត្ត ព្រមទាំងមានទំហំ មិនធំ មិនតូច មិនធាត់ មិនស្គមពេក ។ រីឯការប្រែប្រួល នៃទ្រង់ទ្រាយអណ្តាត ឬ ជ្រាំង អាចឆ្លុះបញ្ចាំង ពីការប្រែប្រួលនៃជំងឺ គ្រឿងក្នុងនៃរាងកាយ ។
ម៉្យាងទៀត ការហាត់ពត់ មុខងារអណ្តាត អាចនាំមកនូវ សុខភាពល្អ ដូចជា ៖
* ទំពាឱ្យម៉ដ្ឋ គ្រលៀវលេបយឺតៗ
នៅពេលទទួលទាន អាហារ ត្រូវទំពាឱ្យម៉ដ្ឋ និង គ្រលៀវលេបយឺតៗ ។ បើតាមការស្រាវជ្រាវ របស់អ្នកឯកទេសផ្នែក វេជ្ជសាស្ត្របានរកឃើញថា ក្នុងពេលដែលអណ្តាត កំពុងតែជ្រាវច្របល់ អាហារអាចបង្កើន ការចងចាំរបស់ខួរក្បាល រីឯចលនានៃ ការទំពាឱ្យម៉ដ្ឋ គ្រលៀវលេបយឺតៗ មានអំណោយផលល្អ ក្នុងការស្រូបយកនូវ ការរំលាយអាហារ ហើយអាចការពារ ជំងឺពោះវៀន និង ក្រពះ ។
* ការច្រៀងជួយទ្រទ្រង់ដល់សុខភាព
ការច្រៀងជាញឹកញាប់មានអំណោយផលល្អដល់ចលនាអណ្តាត និង អាចការពារជំងឺឈឺថ្កាត់ទៀតផង ។ ការ ស្រាវជ្រាវបានរកឃើញថានៅពេលហាត់ច្រៀង សំខាន់បំផុតសាច់ដុំបានប្រមូល ផ្តុំនៅផ្នែកខាងលើនៃដងខ្លួន ហើយអាចជួយបង្កើនចរន្ត ឈាមរត់នៃសរសៃបេះដូងដំណើរការបានស្រួល ។ ម៉្យាងទៀតការច្រៀងអាចស្រូបយក អុកស៊ីហ្សែនកាន់តែច្រើនចូលក្នុងរាងកាយ ហើយ ដែលអាចជួយឱ្យប្រព័ន្ធសរសៃប្រសាទមានភាពរហ័សរហួន ជួយសម្រួលដល់ការដកដង្ហើម ដែលអាចជួយ កាត់បន្ថយការកើតរោគផ្តាសាយទៀតផង ៕